(ភ្នំពេញ)៖ នាល្ងាចថ្ងៃសៅរ៍ ទី១៨ ខែមករា ឆ្នាំ២០២៥ នៅផ្សារទំនើបអ៊ីអន សែនសុខ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់លក់ជាផ្លូវការរថយន្តអគ្គិសនីទំនើបម៉ាក AION V និង HYPTEC HT របស់ក្រុមហ៊ុន H.H AUTO PRESTIGE CO., LTD ដោយមានវត្តមានអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ថ្នាក់ដឹកនាំក្រុមហ៊ុន AION CAMBODIA និង AION Global ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្ត្រី បានសម្តែងនូវអំណរសាទរដល់ក្រុមហ៊ុន H.H AUTO PRESTIGE CO., LTD ចំពោះភាពរីកចម្រើន និងការបោះជំហានចូលក្នុងទីផ្សាររថយន្តអគ្គិសនី ដែលជាជំហានថ្មីដ៏សំខាន់ក្នុងវិស័យយានយន្តអគ្គិសនីនៅកម្ពុជា ហើយជាការដើរទាន់សភាពការណ៍ តាមតម្រូវការទីផ្សារ និងការអភិវឌ្ឍសេដ្ឋកិច្ច-ពាណិជ្ជកម្មកម្ពុជា ស្របតាមនិន្នាការតំបន់និងសកលលោក ផងដែរ។ ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានកត់សម្គាល់អំពីសន្ទុះកើនឡើងនៃការប្រើប្រាស់ និងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីទាំងក្នុងតំបន់និងសកលលោក ដែលវិស័យនេះ បានផ្តល់នូវអត្ថប្រយោជន៍ជាច្រើន តាមរយៈការបង្កើតការងារសម្រាប់ពលរដ្ឋ…
(ភ្នំពេញ)៖ ក្រុមហ៊ុន AION Cambodia ចុះអនុស្សរណៈនៃការយោគយល់លើកិច្ចសហប្រតិបត្តិការផ្តល់សេវាឥណទានជាមួយធនាគារវីង ដោយ អតិថិជនអាចទិញរថយន្ត AION គ្រប់ម៉ូដែលដោយទទួលបានទំហំកម្ចីខ្ពស់ពីធនាគារ វីង រហូតដល់ទៅ 100,000 ដុល្លារអាមេរិក ហើយថែមទាំងផ្តល់អត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌសងត្រលប់វិញមានរយៈពេលវែងថែមទៀតផង។ លោក ម៉េង ហុង ប្រធានចាត់ការទូទៅនៃ AION Cambodia បានលើកឡើងថា «ក្រុមហ៊ុន GAC GROUP គឺជាក្រុមហ៊ុនដែលមានបទពិសោធន៍ទៅលើការផលិតរថយន្តជិត 80 ឆ្នាំ និងជាក្រុមហ៊ុនដែលទទួលបានចំណាត់ថ្នាក់លេខ១ នៅប្រទេសចិនផ្នែកគុណភាព និងចំណាត់ថ្នាក់លេខ ៣ ទៅលើផ្នែកលក់ ទូទាំងពិភពលោក។ ហើយក្រុមហ៊ុន AION គឺជាក្រុមហ៊ុនរដ្ឋចិន ដែលទទួលបានការអភិវឌ្ឍន៍យ៉ាងលឿន និងការគិតគូរយ៉ាងម៉ត់ចត់ក្នុងការផលិតដែលគិតគួរពីគុណភាពមុននឹងសំរេចចិត្តដាក់ចូលក្នុងទីផ្សារចិន និងនាំចេញទៅលើទីផ្សារអន្តរជាតិ។ នេះហើយជាហេតុដែលធ្វើឲ្យ AION មានសក្តានុពលខ្លាំងនិងទទួលបានការចាប់អារម្មណ៍ជាច្រើន នារយៈពេល ប៉ុន្មានឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុន HengHuy បានទទួលសិទ្ធិផ្តាច់មុខនូវរថយន្ត និងគ្រឿងបន្លាស់ពីក្រុមហ៊ុន GAC AION New Energy Co., ltd…
(ភ្នំពេញ)៖ នេះគឺជាលើកដំបូងហើយដែលក្រុមហ៊ុន AION Cambodia រៀបចំដំណើរកម្សាន្តគ្រួសាររថយន្តអគ្គិសនី AION ទៅកាន់ឧទ្យានជាតិព្រះសុរាម្រិតកុសុមៈ-គិរីរម្យ រយៈពេល២ថ្ងៃ១យប់ ចាប់ពីថ្ងៃទី១៥-១៦ ខែមិថុនា ឆ្នាំ២០២៤ បង្កើតបានបទពិសោធន៍ដ៏ល្អលើសពីការរំពឹងទុករបស់អតិថិជន។ ក្រុមហ៊ុន AION Cambodia ជាក្រុមហ៊ុនតែមួយគត់ទទួលសិទ្ធិផ្តាច់មុខនាំចូលរថយន្តអគ្គិសនីម៉ាក AION ពីរោងចក្រប្រទេសចិនមកកាន់ទីផ្សារប្រទេសកម្ពុជា។ ដំណើរកម្សាន្តជាលក្ខណៈគ្រួសារនេះក្នុងគោលបំណងអំណរគុណចំពោះអតិថិជនរថយន្ត AION ទាំងអស់ ដែលតែងតែគាំទ្រដល់ក្រុមហ៊ុន និងដើម្បីបង្កើនទំនុកចិត្ត ភាពជឿជាក់ ទំនាក់ទំនង ភាពស្និទស្នាល ភាពសប្បាយរីករាយ និងស្វែងយល់ពីតម្រូវការរបស់អតិថិជន ក៏ដូចជាការទទួលបានបទពិសោធន៍ក្នុងការប្រើប្រាស់រថយន្តអគ្គិសនីបែបអនាគត ដោយផ្សារភ្ជាប់នឹងធម្មជាតិ។ ដំណើរកម្សាន្តគ្រួសារ AION Cambodia ទទួលបានការចូលរួមយ៉ាងច្រើនកុះករដោយភាពពេញចិត្ត ព្រមទាំងការចូលរួមធ្វើសប្បុរសធម៌រួមគ្នារវាងអតិថិជន បុគ្គលិកក្រុមហ៊ុន និងវត្តមានរបស់អគ្គនាយកក្រុមហ៊ុន AION Cambodia លោក ម៉េង ហេង ព្រមទាំងក្រុមគ្រួសារ ពិសេសមានការយាងចូលរួមរបស់ព្រះនាង នរោត្តម ជេនណា ទូតសុឆន្ទៈនៃក្រុមហ៊ុន AION Cambodia។ បទពិសោធន៍នៃដំណើរកម្សាន្តគ្រួសារ AION នេះបានផ្តល់ឲ្យអ្នកចូលរួមគ្រប់គ្នាបានយល់គ្នាក្នុងភាពជាជាតិសាសន៍តែមួយ ការរួបរួមគ្នាសម្រាប់ការធ្វើសកម្មភាពសង្គម ការចែករំលែកក្តីស្រឡាញ់ ការស្រឡាញ់បរិស្ថាន និងការស្រឡាញ់ធម្មជាតិ…
GAC Aion, the electric vehicle (EV) subsidiary of GAC Group, has entered the Cambodian automotive market, the second international market it has entered after Thailand. GAC Aion announced its entry into the Southeast Asian country at an event in Phnom Penh on December 2 with the introduction of the Aion Y Plus crossover,…